ហោះទៅ ទីក្រុងវូហាន
ភាសាចិនកុកងឺ
ការនិយាយភាសា
ម៉ោង​ក្នុងស្រុក(+8)
យន់ចិន (CNY)
រូបិយប័ណ្ណ
ទីក្រុងវូហាន
ទីក្រុងអ៊ូហានហៅកាត់ថា "ហាន"​ គឺជាទីរួមខេត្ត​របស់ខេត្តហ៊ូប៊ី។ ទន្លេយ៉ាងហ្សេ​ដែល​ជា​ទន្លេ​វែងជាងគេទីបីលើពិភពលោក និងទន្លេហានដែលហូរកាត់ទីក្រុងនេះ​ បាន​បែង​​​​ចែក​ទី​ក្រុង​នេះ​ជា៣​តំបន់គឺអ៊ូឆាន ហានខូវ និងហានយ៉ាង។ ប្រព័ន្ធ​ផ្លូវទឹក​អ៊ូ​ហាន​ប្រៀប​បាននឹងបំពង់កនៃទន្លេយ៉ាងហ្សេ ដែលសម្រួល​ដល់ចរាចរណ៍​ផ្លូវ​ទឹក​នៃភាគ​ខាង​​ជើង និង​ខាងត្បួងនៃប្រទេសចិន វាត្រូវ​បានគេដាក់ឈ្មោះថាជា "ផ្លូវទឹកទៅកាន់ខេត្ត​ចំនួន​ប្រាំ​បួន"។ ភាពស្រស់ស្អាតនៃផ្កាសាគូរ៉ាក ទេសភាពស្រស់ត្រកាលនៃបឹងទន្លេ ម្ហូបអាហារ​ដ៏​​សម្បូរ​បែប​ និងប្រវត្តិសាស្រ្តដ៏យូរអង្វែង​ សុទ្ធតែបានបន្ថែមនូវភាពទាក់​ទាញពិសេស​នៃ​ទី​ក្រុង​អ៊ូហាន។ អ៊ូហាន​ជាទីក្រុងដែលសម្បូរដោយមុខម្ហូបឆ្ងាញ់ៗ​ដូចជា អាហារ​ពេល​ព្រឹក​ដ៏​​មាន​ឱជារស ​មីគោកក្តៅមួយចាន រឺក៏កទាមួយប្រអប់ សុទ្ធតែអាចធ្វើអោយអ្នកពិបាកនឹង​បំភ្លេច​បាន។ វិថីជាំងហាន និង​វិថី​លីហ័ងប៉ជាដើម​បានកត់ត្រានូវប្រវត្តិសាស្រ្តនៃ​ការ​ជិះ​ជាន់​​ក្នុង​សម័យ​​សម្បទាន។ រីឯសំណាក់កងទ័ព ក្លោងទ្វារឈីអ៊ីជាដើមក៏បានកត់ត្រានូវ មោទនភាព​​ចំពោះ​​ការតស៊ូនាសម័យបច្ចុប្បន្ន៕

តំបន់: 8,494.41 km²

ចំនួនប្រជាជន: 9 785 388

លេខ​កូដ​តំបន់: 9 785 388

ម៉ោង​ក្នុងស្រុក:

អាកាសធាតុ: នៅវូហានរដូវវស្សាមានផាសុកភាពហើយភាគច្រើនមានពពកហើយរដូវប្រាំងគឺត្រជាក់ខ្យល់និងភាគច្រើនច្បាស់។ ក្នុងរយៈពេលពេញមួយឆ្នាំសីតុណ្ហភាពជាធម្មតាប្រែប្រួលពី ៣ អង្សាសេទៅ ២៤ អង្សាសេហើយកំរនឹងទាបជាង -០ អង្សាសេឬលើសពី ២៨ អង្សាសេ។

សណ្ឋាគារ អនុសាសន៍