ពត៍មានក្រុមហ៊ុន
ក្រុមហ៊ុន។ព័ត៌មាន។
ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញបានចុះបញ្ជីពាណិជ្ជកម្មនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤។ ក្នុងអំឡុងឆ្នាំដដែល នាថ្ងៃទី១៤ ខែតុលា ក្រុមហ៊ុនបានទទួលការអនុញ្ញាតអោយសាងសង់ ហើយបានចាប់ផ្តើមប្រតិបត្តិការការហោះហើរជាផ្លូវការនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧។ ក្រុមហ៊ុនមានទុនចុះបញ្ជីចំនួនហាសិបលានដុល្លារអាមេរិក និងទឹកប្រាក់វិនិយោគចំនួនមួយពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ មានយន្តហោះដឹកអ្នកដំណើរ A320 ថ្មីស្រឡាងចំនួន៥គ្រឿង ហើយក្រុមហ៊ុនបានធ្វើការប៉ាន់ប្រមាណថានឹងមានចំនួនយន្តហោះបន្ថែមរហូតដល់៣០គ្រឿង គិតត្រឹមឆ្នាំ២០២៥។ ក្រុមហ៊ុនបានដំណើរការជើងហោះហើរក្នុងស្រុកនិងអន្តរជាតិជាងសាមសិបកន្លែង ដែលគ្របដណ្តប់លើគោលដៅដូចជា ប្រទេសកម្ពុជា ចិន ថៃ ឥណ្ឌូនេស៊ី ចិនតៃប៉ិ ចិនម៉ាកាវ និងប្រទេស និងតំបន់ផ្សេងៗទៀត។
ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ បានវិនិយោគសាងសង់ទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅដីឡូលេខ១៦៧៩ មហាវិថីសហព័ន្ធរុស្សី ខ័ណ្ណពោធិ៍សែនជ័យ ដោយមានផ្ទៃដីសាងសង់សរុបប្រហែល ២៣០០០ម៉ែត្រការេ ហើយគ្រោងនឹងត្រូវដាក់អោយប្រើប្រាស់នៅចុងឆ្នាំ២០១៨។ មូលដ្ឋានប្រតិបត្តិការ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនការហោះហើរ ដែលស្ថិតនៅក្បែរអាកាសយានដ្ឋានក្រុងព្រះសីហនុ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៧ និងមានផ្ទៃដីសរុបប្រហែល ១១,២ហិចតា។ ការអនុវត្តផែនការវិនិយោគខាងលើរបស់ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ នឹងបង្កើតអោយមានឱកាសការងារបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា ហើយក៏នឹងបន្តលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
គិតត្រឹមខែសីហាឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ JC អ៊ែរឡាញបានប្រតិបត្តិការផ្លូវ៖
ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ែរឡាញ នឹងបន្តពង្រីកការគ្របដណ្តប់បណ្តាញហោះហើររបស់ខ្លួន កសាងកម្ពុជាអោយក្លាយជាមជ្ឈមណ្ឌលកណ្តាលក្នុងការហោះហើរជុំវិញតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត។ ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយ និងយកចិត្តទុកដាក់ដល់អ្នកដំណើរមកពីគ្រប់ប្រទេស។ ជាចុងក្រោយគឺការបង្កើតប្លង់បណ្តាញផ្លូវហោះហើរ ដែលសំរេចយកប្រទេសកម្ពុជា ធ្វើជាមជ្ឈមណ្ឌលកណ្ដាល និងសំរាប់ការហោះហើរជុំវិញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីក្លាយជាស្ពានអាកាសរវាងកម្ពុជា ទៅកាន់គ្រប់គោលដៅទូទាំងពិភពលោក។ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ គឺជាកម្មវិធីវិនិយោគដ៏សំខាន់បន្ទាប់ពីទស្សកិច្ចផ្លូវការរបស់ លោក ស៊ីជីនភីង ប្រធានាធិបតី ចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមចិន ព្រមទាំងកម្មវិធីវិនិយោគរបស់ក្រុមហ៊ុនឯកជន យូណាន ជីងឆេងគ្រុប ដែលកំពុងធ្វើសមាហរណកម្មដ៏សកម្មក្នុងការផ្តួចផ្តើមអនុវត្តន៍គោលនយោបាយ "ផ្លូវមួយ និងខ្សែក្រវ៉ាត់មួយ " និងក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ ក៏ទទួលបានការវាយតម្លៃខ្ពស់ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងដោយរាជរដ្ឋាភិបាលកម្ពុជា។